ព័ត៌មានជាតិ

ទើបទិញរថយន្តថ្មី ចង់សាកកម្លាំង ក៏ជ្រុលទៅបុករ៉ឺម៉កធុងទឹកអំព្នៅ បណ្ដាលឲ្យមនុស្សរងរបួស

សៀមរាប: (ព័ត៌មានបឋម) នៅវេលាម៉ោង ១១ និង៥០នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតម្ដុំខាងកើតវិទ្យាល័យអង្គរ នៅសង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តហាយឡែនឌ័រ បើកបរដោយស្ត្រីម្នាក់ ទើបទិញថ្មី ចង់សាកកម្លាំងរថយន្ត ធ្វើដំណើរពីកើតទៅត្បូង ក៏ជ្រុលទៅបុករ៉ឺម៉កលក់ទឹកអំព្នៅ រួចបន្តបុករបងផ្ទះប្រជាពលរដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើល។

ក្រោយកើតហេតុ មន្ត្រីជំនាញចរាចរណ៍ ក៏បានចុះដល់ទីតាំងខាងលើ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់