ភ្នំពេញ: មានករណីផ្ទុះធុងហ្គាសបណ្តាលអោយក្មេងស្រីអាយុ៧ខែម្នាក់ស្លាប់ម្តាយឪពុករងរបួសធ្ងន់ ខណៈពេលកំពុងតែដាំបាយម្តាយរវល់ចូលបន្ទប់ទឹកឪពុករវល់លាងម៉ូតូទុកកូនស្រីអោយដេកក្នុងអង្រឹងឆេះខ្លោចពេញខ្លួន ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ នៅបន្ទប់ជួលលេខ៣ ផ្លូវបេតុង ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យរាជនីភ្នំពេញ ។
ភ្នាក់ងារ Post News បានឲ្យដឹងថា មុនពេលកើតហេតុម្តាយឪពុកបានទុកកូនស្រីអាយុ៧ខែ ឲ្យដេកក្នុងអង្រឹងហើយបានដាក់ដាំបាយចោលម្តាយក្មេងស្រីបានចូលបន្ទប់ទឹកហើយឪពុកក្មេងស្រីរវល់រៀបចំលាងម៉ូតូអោយម៉ូយស្រាប់តែមានអណ្តាតភ្លើងផ្ទុះចេញពីកំប៉ុងហ្គាស់បណ្តាលអោយឆាបឆេះយ៉ាងសនោ្ធសន្ធៅផ្អើលដល់អ្នកជិតខាងជួយយកទឹកជះបាញ់ទុយោពន្លត់ និងបានបញ្ជូនជនរងគ្រោះទាំងបីនាក់ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកកូនស្រីតូចត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកុមារជាតិតែជាអកុសលកូនស្រីខាងលើត្រូវបានស្លាប់បាត់បង់ជិវិតបាត់ទៅហើយ ។
ប្រភពដដែលបានបន្តថា ក្មេងស្រីដែលស្លាប់ខាងលើមានឈ្មោះ ដុសឌី នីកា អាយុ៧ខែ ស្នាក់នៅជាមួយឪពុកម្តាយ នៅចំនុចកើតហេតុខាងលើ ចំណែកឪពុកមានឈ្មោះ ដុស ចាន់ឌី អាយុ២៧ឆ្នាំ ស្នាក់នៅចំនុចកើតហេតុខាងលើមុខរបរជួសជុល និងលាងម៉ូតូ រងរបួសធ្ងន់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រីឯម្តាយមានឈ្មោះ ស៊ុន សុម៉ាលីសអាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួលជាមួយគ្នារងរបួសធ្ងន់ កំពុងតែសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។
បច្ចុប្បន្នសាកសពកូនស្រីខាងលើត្រូវបានយកមកតម្កល់ទុកនៅវត្តចង្រ្កានតាព្រហ្ម ហៅ វត្តស្ទឹងមានជ័យ ដើម្បីបូជាតាមប្រពៃណីនៅពេលក្រោយ ៕
https://youtu.be/uYRo9VjTH8c
មតិយោបល់