ព័ត៌មានជាតិ

សិស្សសាលាម្នាក់ បើកម៉ូតូក្នុងល្បឿនលឿន ហើយចាប់ហ្រាំ្វងដួលបោកទៅនឹងថ្នល់ បណ្ដាលឲ្យស្លាប់

ស្វាយរៀង: នៅវេលាម៉ោង ៦ និង ៤៥នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីសិស្សសាលាម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ លើផ្លូវជាតិលេខ១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤១-១៤២ ស្ថិតនៅភូមិក្បាលថ្នល់ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញមានម៉ូតូមួយគ្រឿងម៉ាក អ៊ិចស្ទឺ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG-1995 បើកបរដោយឈ្មោះ មិត្ត សជាធាម៉ៃសិទ្ធិ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន មកដល់ចំណុចខាងលើ បានចាប់ហ្រាំងបោកដូលទៅថ្នល់ បណ្ដាលឲ្យរងរបួសធ្ងន់ តែអកុសលបានស្លាប់ខណ:បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការវាស់វែងយកវត្ថុតាង​ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់