អ្នកបុរាណវិទូមកពីសាកលវិទ្យាល័យ Bithynian ទើបតែរកឃើញនគរបុរាណជាកន្លែងធ្វើទារុណ្ឌកម្មដ៏អាក្រក់បំផុតកាលពីសម័យបុរាណនៅមុន ស.គ ២៩៧។ តាមរយៈការស្ទង់មតិរបស់អ្នកជំនាញបានបង្ហាញថានគរបុរាណនោះមានអាយុកាលប្រហែលជា ២,៣០០ ឆ្នាំមុនដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Bursa ប្រទេសតួកគី។ នគរបុរាណនោះមានប្រវែង ៣,៤ គីឡូម៉ែត្រ ព័ទ្ធជុំវិញទីក្រុង និងពោរពេញទៅដោយអាថ៌កំបាំង ព្រមទាំងមានបន្ទប់សម្រាប់ធ្វើទារុណ្ឌកម្មអ្នកទោស រណ្តៅសម្លាប់នៅតាមបណ្តោយនៃផ្លូវ។ តាមការសិក្សានៃឈាមដែលប្រលាក់នៅតាមក្នុងរណ្តៅ បូករួមទាំងឯកសាររបស់អ្នកជំនាញឃើញថាពីបុរាណមានឧបករណ៍សម្រាប់ធ្វើទារុណ្ឌកម្មដ៏គួរឲ្យខ្លាច។ លើសពីនេះទៅទៀតអ្នកទោសខ្លះត្រូវធ្វើទារុណ្ឌកម្មរហូតដល់និយាយលែងកើត…
មតិយោបល់