ព័ត៌មានជាតិ

ត្រីផ្ទោង និងប៊័រ ជាច្រើន ខូចគុណភាព ត្រូវមន្ត្រីជំនាញរកឃើញ

ស្វាយរៀងៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តស្វាយរៀង ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ នៅផ្សារវាលយន្ត ទីរួមខេត្តស្វាយរៀង។

ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
– ត្រីផ្ទោង ចំនួន ៤០គីឡូក្រាម ខូចគុណភាព
– ប៊័រ ចំនួន ២០កំប៉ុង ហួសកាលបរិច្ឆេទប្រើប្រាស់ ។

បន្ទាប់មក មន្ត្រីកាំកុងត្រូលធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុក ដើម្បីដុតកម្ទេចចោលនៅពេលក្រោយ និងធ្វើការណែនាំដល់អាជីវករ ឲ្យយល់ដឹង ព្រមទាំងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់