កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ មានករណីប្រទះឃើញរថយន្តក្រឡាប់ផ្ងារជើងក្នុងប្រឡាយ ស្ថិតក្នុងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហើយសមត្ថកិច្ចក៏សហការគ្នាស្ទូចទៅរក្សាទុក ដើម្បស្វែងរកម្ចាស់។
រថយន្តម៉ាក កាមរីស្វិត ពាក់ស្លាកលេខ ភ្នំពេញ 2AA-9481។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ពេលស្ទូចរថយន្តនោះដាក់លើរថយន្តស្ទូចដឹកចេញពីកន្លែងកើតហេតុបានជាង ៥០០ម៉ែត្រ ក៏ស្រាប់តែម្ចាស់បានជិះរថយន្តស្ទូចមួយគ្រឿងផ្សេងទៀត ទៅកាន់កន្លែងកើតហេតុនោះផងដែរ ហើយបានឃាត់រថយន្ដស្ទូចសមត្ថកិច្ចឲ្យឈប់ ដោយអះអាងថា ខ្លួនជាម្ចាស់រថយន្តដែលបានក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ និងបានរារាំងមិនឲ្យសមត្ថកិច្ចដឹករថយន្តរបស់ខ្លួន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោកឡើយ ដោយគេបានសុំយករថយន្តនេះ ដឹកទៅធ្វើការជួសជុលដោយខ្លួនឯង មិនតែប៉ុណ្ណោះ ថែមទាំងចោទសមត្ថកិច្ចថា ជាអ្នកលួចយកទូរស័ព្ទរបស់ខ្លួនដែលជ្រុះនៅក្នុងឡាន រួចសុំឆែកទៅលើខ្លួនសមត្ថកិច្ចទៀតផង ហើយបន្តប្រាប់សមត្ថកិច្ចថា រថយន្តក្រឡាប់តាំងពីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រួចខ្លួនដើរចោលរថយន្តរហូតមកដល់ម៉ោង១២និង៣៥នាទីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ទើបត្រឡប់មករករថយន្តវិញ។
បញ្ជាក់៖ ចំពោះរថយន្តនេះសមត្ថកិច្ចមិនព្រមប្រគល់ឲ្យនោះឡើយ ដោយតម្រូវឲ្យអ្នកអះអាងជាម្ចាស់ យកយកឯកសារដែលពាក់ព័ន្ធ នឹងរថយន្តទៅបង្ហាញជូនសមត្ថកិច្ច ដើម្បីធ្វើការផ្ទៀងផ្ទាត់ជាមុនសិន ទើបខាងសមត្ថកិច្ចប្រគល់ជូនវិញ។
បើតាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តនេះត្រូវបានគេប្រទះឃើញនៅក្នុងប្រឡាយតាំងពីម៉ោង ២១និង៣៥នាទីយប់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ រីឯអ្នកបើកបរមិនស្គាល់ឈ្មោះនោះទេ គ្រាន់តែដឹងថា ម្ចាស់មានទីលំនៅឯស្រុកកំពង់ត្រឡាច នឹងមុនពេលកើតឃើញរថយន្តនោះចេញពីភូមិកងមាស ធ្វើដំណើរទៅស្រុកកំពង់ត្រឡាច លុះមកដល់ចំណុចកើតហេតុ ក៏បុកជាមួយនឹងគល់អញ្ចាញនៅក្បែរផ្លូវរេចង្កូតធ្លាក់ចូលក្នុងប្រឡាយតែម្ដង៕
មតិយោបល់