ស្ទឹងត្រែង៖រថយន្តសាំងយ៉ុងដឹកអ្នកដំណើរកំពង់ធំ រតនៈគីរី ផ្ទុកមនុស្សក្មេងចាស់ប្រុសស្រីចំនួន២៥នាក់រួមនិងទំនិញដាក់លើដំបូលជាច្រើនទៀតនោះ ធ្វើអោយលើសចំណុះ ផ្ទុះកង់ក្រោយផ្នែកខាងស្តាំក្រឡាប់ជាច្រើនត្រឡប់បណ្តាលឱ្យមនុស្ស៦នាក់ បាក់ដៃ ជើង រងរបួសធ្ងន់ និងង១០នាក់រងរបួសស្រាល ត្រូវបានរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្ត និងរថយន្តអាវុធហត្ថខេត្តដឹកយកមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ហេតុការរថយន្តសាំងយ៉ុងក្រឡាប់បណ្តាលមនុស្សជាច្រើនរងរបួសធ្ងន់ស្រាលនេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទីរសៀលថ្ងៃសុក្រទី២៦ខែកញ្ញាឆ្នាំ២០១៤នៅលើផ្លូវជាតិលេខ៩ថ្មីត្រង់ចំនុចភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកខែក សារី នាយផ្នែកដោះស្រាយគ្រោះថ្នាក់ចរាចរណ៍បានអោយដឹងថា៖រថយន្តសាំងយ៉ុងដែលក្រឡាប់មានមនុស្ស៦នាក់រងរបួសធ្ងន់ប្រុស៣នាក់ ស្រី៣នាក់និង១០នាក់រងរបួស្រាលស្រី៦ ប្រុស៤និងជិត១០នាក់ផ្សេងទៀតបានរួចផុតពីគ្រោះថ្នាក់។ចំណែកតៃកុងរថយន្តក្រោយកើតហេតុការបានរត់គេចខ្លួនបាត់ស្រមោល។
លោកខែក សារីបានបន្តថារថយន្តនេះ ម៉ាកសាំងយ៉ុង ពណិ៍សំបកឪឡឹក គ្មានស្លាកលេខបានដឹកកម្មករចំនួន២៥នាក់ រួមនិងទំនិញលើដំបូលជាច្រើនទៀត ចេញពីភូមិតាំងគោក ខេត្តកំពុងធំ តាមកំណាត់ផ្លូវជាតិលេខ៦ឆ្ពោះកាត់មកផ្លូវជាតិលេខ៩ស្ទឹងត្រែង ព្រះវិហារនិងបន្តទៅកាន់ ខេត្តរតនៈគីរី តែមកដល់ចំនុងកើតហេតុ ដោយសារដឹកលើសទំម្ងន់កំណត់ ធ្វើឱ្យរថយន្តផ្ទុះកង់ក្រោយផ្នែកខាងស្តាំ ក្រឡាប់ជាច្រើនត្រឡប់ បណ្តាលឱ្យមនុស្សចំនួន៦នាក់ បាក់ដៃជើងរបបួសធ្ងន់ និង១០នាក់រងរបួសស្រាល និងជាច្រើននាក់រួចផុតពីគ្រោះថ្នាក់។
នៅក្នុងហេតុការនេះ ត្រូវបាននិយាយថាការដឹកលើចំណុះនេះ មកពីមន្ត្រីអនុវត្តន៍ច្បាប់មិនបានរឹតបន្តឹងនៅតាមគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ ភាគច្រើនរថយន្តសាំងយ៉ុងដឹកអ្នកដំណើរ មានតែ១៥កៅអី ដាក់មនុស្សដល់ទៅជាង២០នាក់ និងខ្លះទៀតចងម៉ូតូ២-៣ កៅអីតុ គ្រេ ពីក្រោយ ច្រងេងច្រង៉ាងពេញផ្លូវទើបបង្កឱ្យមានគ្រោះថ្នាក់កើតឡើ។ហើយក្នុងហេតុការខាងលើនេះ ត្រូវបានគេនិយាយថារថយន្តនេះដឹកមនុស្សរហូតជាង៣០នាក់ រួមនិងទំនិញទៀតនោះ ទើបបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។
ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ របស់ស្នងការដ្ឋាននគរបាលខេត្ត បានដឹកជនរងគ្រោះ មកធ្វើការសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត។ចំណែករថយន្ត ត្រូវបានដឹកយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត រងចាំម្ចាស់រថយន្តដែលគេចខ្លួន ចូលមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕
មតិយោបល់