ផ្ទះ ព័ត៌មានជាតិ គ្រោះថ្នាក់ចរ...

គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តកន្ត្រៃយ៍ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់

0

កំពង់ធំ: នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ៥និង៤០នាទី លើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ១៣១-១៣២ ភូមិព្រៃភ្លូ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកគោយន្តកន្ត្រៃយ៍ ស្របទិសគ្នាពីត្បូងទៅជើង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។

ម៉ូតូម៉ាក SUZUKI nex ពណ៌ទឹកប្រាក់បិតស្កុតខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1N-1121 បើកបរដោយឈ្មោះ ញ៉ីម ម៉ី ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិសំរោង ឃុំចុងដូង ស្រុកបារាយណ៍ មុខរបរកម្មករ ពាក់មួកសុវត្ថិភាពស្លាប់នៅកន្លែងកើតហេតុ អ្នករួមដំណើរឈ្មោះ
អ៊ឹម ម៉ុង ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកម្មករ មិនពាក់មួកសុវត្ថិភាពរបួសធ្ងន់បញ្ជូនទៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក។

មូលហេតុ៖ បង្កដោយអ្នកបើកបរម៉ូតូបើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុអ្នកបើកគោយន្តកន្ត្រៃយ៍ រត់គេចបាត់ស្រមោល ចំណែកវត្ថុតាង ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង យកទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលកំពង់ថ្ម រីឯសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.