ព័ត៌មានជាតិ

ទំនាស់រឿងបង់បេននៅផ្សារអ៊ីអន២ អ្នករត់ម៉ូតូកង់បី បើកឆាកប្រយុទ្ធគ្នាយ៉ាងក្ដៅគគុក មនុស្ស៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: កាលពីវេលាម៉ោង ៧កន្លះយប់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ត្រង់ចំណុចស្តុបផ្សាអ៊ីអន២ តាមបណ្ដោយផ្លូវ១០០៣ កែងនិងផ្លូវ១៩៩២ ក្នុងសង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ មានករណីហិង្សា (ព្រួតវាយគ្នា) បណ្ដាលឲ្យមានមនុស្សរងរបួស។

ជនដៃដល់ និងជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណទេ ត្រូវបានគេអះអាងថា មានមុខរបរជាអ្នករត់ម៉ូតូកង់បីដូចគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនរងគ្រោះ ២នាក់ បានបើកម៉ូតូកង់បី ចំនួន២គ្រឿង មកចតនៅចំណុចកើតហេតុ ពេលនោះ ស្រាប់តែលេចមុខ ក្រុមអ្នករត់ម៉ូតូកង់បីដូចគ្នា ប្រហែលជា២០នាក់ មកអះអាងថា ពួកគេបានបង់បេនទីនេះ ហើយក៏នាំគ្នាដេញក្រុមរងគ្រោះឲ្យចេញ ធ្វើឲ្យមានការទាស់សម្តីគ្នា យ៉ាងតឹងសរសៃក។

មួយសន្ទុះក្រោយមក ក៏ផ្ទុះជាហិង្សា ខាងភាគីម៉ូតូកង់បី ដែលប្រចាំបេន បានព្រួតវាយ អ្នករត់ម៉ូតូកងបីមកពីក្រៅទាំង២នាក់ បណ្ដាលឲ្យរងរបួសបែកក្បាល។

ភ្លាមៗនោះ ក៏មានសមត្ថកិច្ច ចុះមកអន្តរាគមន៍ ធ្វើការឃាត់ខ្លួន ជនបង្កចំនួន៣នាក់ ក្នុងចំណោមបក្ខពួកផ្សេង ដែលរត់គេចខ្លួន រួមនឹងម៉ូតូកង់បីចំនួន៣គ្រឿង បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌសែន ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់