ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ក្មេងប្រុសអាយុ ១៥ឆ្នាំម្នាក់ ករណីរួមភេទជាមួយអនីតិជន

កំពង់ឆ្នាំង: នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ កម្លាំងនគរបាលនៃអធិការដ្ឋានស្រុករលាប្អៀរ ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ភ្លាមៗ បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ឪពុកម្តាយជនរងគ្រោះ ក្នុងករណីរួមភេទជាមួយអនីតិជនក្រោមអាយុ ១៥ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិទ្រាត្បូង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ១១និង១០នាទីយប់ ។

ជនសង្ស័យឈ្មោះ ញឹប សុខចាន់ ភេទប្រុស អាយុ ១៥ឆ្នាំ បានលបលួចឡើងដេករួមភេទជាមួយជនរងគ្រោះឈ្មោះ ម.ច.ណ.រ ភេទស្រី អាយុ ១៣ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើបានសម្រេច ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕

មតិយោបល់