ព័ត៌មានជាតិ

អាសូរណាស់! រថយន្តបើកពារគោយន្ដដឹកឈើ បណ្ដាលឲ្យធ្លាក់ផ្លូវក្រឡាប់សង្កត់បុរសម្នាក់ស្លាប់

កំពង់ធំ: នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង០៥នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ភូមិថ្មសំលៀង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ
មានករណីករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តដេញពារគោយន្ដកន្ត្រៃយ៍ដឹកដើមឈើចំបក់ បណ្ដាលឲ្យគោយន្ដកន្ត្រៃយ៍ធ្លាក់ពីផ្លូវក្រឡាប់ សង្កត់លើអ្នកបើកបរគោយន្តកន្ត្រៃយ៍ស្លាប់នៅកន្លែងកើតហេតុ។

គោយន្ដម៉ាក គូបូតា ពណ៌ក្រហម សណ្តោងរ៉ឺម៉កផ្ទុកដើមឈើចំបក់ បើកបរដោយឈ្មោះ សៀត សង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ មុខរបរកសិករ ស្លាប់នៅកន្លែងកើតហេតុ។
រថយន្តដេញពារ សមត្ថកិច្ចកំពុងស្រាវជ្រាវរកអត្តសញ្ញាណ។

មូលហេតុ៖ បង្កដោយអ្នកបើកបររថយន្តដេញពារគោយន្ដកន្ត្រៃយ៍ឲ្យឈប់ តែអ្នកបើកបរគោយន្ដគេចហើយធ្លាក់បណ្តាលឲ្យក្រឡាប់សង្កត់ស្លាប់តែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលក្រយា ចំណែកសព ត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់