ព័ត៌មានជាតិ

រថយន្តកុងទឺន័រ រេចង្កូតទៅបុករថយន្តស៊ាំយ៉ុង ហើបន្តបុករបាំងបង្គោលថ្មធ្លាក់ចំណោត ក្រឡាប់ផ្ងារពោះ

ព្រះសីហនុ: កាលពីវេលាម៉ោងប្រហែល១យប់ រំលងអាធ្រាត្រឈានចូល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង នៅចន្លោះគីឡូម៉ែត្រលេខ ១៦០-១៦១ ស្ថិតនៅភូមិតានៃ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តកុងទឺន័រមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3E-6442 ទិសដៅព្រះសីហនុឆ្ពោះទៅភ្នំពេញ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុកជាមួយរថយន្តម៉ាក ស៊ាំយុង ពណ៌បៃតង ពាក់ស្លាកលេខ ព្រះសីហនុ 2A-9883 ក្នុងទិសដៅបញ្ច្រាសគ្នា បើកបរដោយឈ្មោះ ឈឿន ប្រុស ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយជ្រុលទៅបុករបាំងបង្គោលថ្ម១ដើម បណ្ដាលឲ្យធ្លាក់ក្នុងចំណោតចម្ការដូងប្រេងក្រឡាប់រថយន្តតែម្ដង សំណាងមិនមានមនុស្សរងរបួសធ្ងន់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់