នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ បានរៀបចំជំនួយជាគ្រឿងឧបភោគបរិភោគ មួយចំនួន និងបន្លែ (ម្នាស់ ឆៃថាវ ពោត ជាការចូលរួមចំណែករបស់ សប្បុរសជនក្រុមសាលា) ទៅចែកជូនជូនពលរដ្ឋកម្ពុជា៖
– ចំនួន ១០ គ្រួសារ នៅខេត្តប៊ិញយឿង ជួបការលំបាកខ្លាំងក្នុងកំឡុងពេល នៃវិបត្តកូវីដ-១៩។
– ចំនួន ៧ គ្រួសារ នៅខណ្ឌ ៣ ផ្សេងគ្នានៅក្រុងហូជីមិញ ដែលមានជីវភាពខ្វះខាតខ្លាំង និង
– និស្សិតកម្ពុជាចំនួន ៣រូប ដែលកំពុងសិក្សានៅទីក្រុងហូជីមិញ។
ទន្ទឹមនេះ នៅព្រឹកថ្ងៃដដែល មន្ត្រីស្ថានអគ្គកុងស៊ុលកម្ពុជា ដោយមាន កិច្ចសម្របសម្រួលពីអាជ្ញាធរវៀតណាម បានទៅទទួលពលរដ្ឋ កម្ពុជាចំនួន ០៣រូប (០១រូប បានអនុវត្តទោសរួចរាល់ និង ០២រូបទៀត ត្រូវបានលើកលែងទោសមុនពេលកំណត់) នៅមណ្ឌលស្នាក់នៅ បណ្តោះអាសន្ននៅខេត្តឡុងអាន ដោយបន្តជូនដំណើរទៅកាន់ច្រកទ្វារ ព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និងបានប្រគល់ជូនអាជ្ញាធរមាន សមត្ថកិច្ចកម្ពុជា ដើម្បីមានវិធានការបន្ត។













មតិយោបល់