ព័ត៌មានអន្តរជាតិ

ប្រតិបត្តិការអ៊ីស្រាអែល នៅតំបន់កាហ្សា ត្រូវបានលាតត្រដាង

អ៊ីស្រាអែលៈ ព័ត៌មានលម្អិតថ្មីៗ បានលេចចេញអំពី ប្រតិបត្តិការស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប កាលពីខែវិច្ឆិកា ឆ្នាំ ២០១៨កន្លងទៅ ដែលបានបង្កឲ្យមានការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល និងការបាញ់រ៉ុក្កែតពីភាគីប៉ាឡេស្ទីន។ នេះបើយោងតាមសារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

ភ្នាក់ងារសម្ងាត់ ៨ រូប របស់អ៊ីស្រាអែល ដែលបានបន្លំខ្លួនធ្វើជាជនជាតិប៉ាឡេស្ទីន ហើយបានប្រើឈ្មោះក្លែងក្លាយ ចូលទៅកាន់តំបន់ហ្គាហ្សា កាលពីថ្ងៃទី ១១ ខែវិច្ឆិកាឆ្នាំមុន ក្នុងបំណងដាក់ឧបករណ៍ស្តាប់សំទ្បេង ដើម្បីស៊ើបការណ៍ រឿងឯកជនរបស់ក្រុមហាម៉ាស។

ទោះយ៉ាងណាជនជាតិអ៊ីស្រាអែល ដែលបន្លំខ្លួនទាំងនោះ ត្រូវបានគេផ្អាកដំណើរ និងសាកសួរដោយអង្គភាពល្បាតហាម៉ាស នៅទីក្រុង Khan Younis រយៈពេល ៤០ នាទី ដោយមានការសង្ស័យចំពោះចម្លើយរបស់ពួកគេ។

ភ្លាមៗនោះ ក៏មានប៉ះទង្គិចគ្នាមួយកើតទ្បើង ដោយអ៊ីស្រាអែល បើកប្រតិបត្តិការបាញ់កាំភ្លើង សម្លាប់មេបញ្ជាការហាម៉ាសភ្លាមៗ គឺលោក Nour Baraka និងជំនួយការម្នាក់របស់គាត់ គឺលោក Mohammed al-Qarra ៕

មតិយោបល់