ព័ត៌មានជាតិ

ភាព​តានតឹង​នៃ​ឧបទ្វីប​កូរ៉េ​នៅ​បន្ត​ក្រោយ​ការផ្អាក​ដំណើរ​ការចចារ​រវាង​មេដឹកនាំ​ទាំងពីរ​

ការ​បង្ហើប​ផ្លូវ​ក្នុង​ការចចារ​គ្នា​រវាង​ប្រទេស​កូរ៉េ​ទាំងពីរ​ដែល​ចាប់ផ្តើម​ពី​ភាគី​កូរ៉េខាងជើង​ថ្មីៗ​នេះ​បានធ្វើ​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពី​សំណាក់​អន្តរជាតិ​ប៉ុន្តែ​គួរ​ឲ្យ​សោកស្តាយ​ដែល​ក្រោយមក​ត្រូវបាន​ផ្អាក​ទៅវិញ​និង​វា​បាន​ហាក់ដូចជា​ធ្វើ​ឲ្យ​ការផ្សះផ្សា​នៃ​ចំណងមិត្តភាព​របស់​ឧបទ្វីប​កូរ៉េ​ក្លាយជា​រឿង​ពិបាក​ទៅវិញ​។​
​ភាព​តានតឹង​បាន​កើន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​ចាប់តាំងពី​កូរ៉េខាងជើង​បាន​សាកល្បង​មី​ស៊ី​ល​កាលពី​ខែធ្នូ​ហើយ​ចាប់ផ្តើម​ពង្រាយ​ទ័ព​តាម​ព្រំដែន​ជាមួយ​កូរ៉េខាងត្បូង​និង​បិទ​ច្រក​តំបន់​សេដ្ឋកិច្ច Kaesong​។​
​បន្ទាប់មក​នាពេល​ថ្មីៗ​គេ​បែរជា​ចម្លែក​ចិត្ត​នៅពេលដែល​ភាគី​ទាំងពីរ​ហាក់ដូចជា​បន្ទ​ន់​ខ្លួន​ដើម្បី​ស្វែងរក​តុ​ច​ចារ​គ្នា​ទៅវិញ​។​បើទោះបីជា​យ៉ាងណាក៏ដោយ​ផែនការ​នៃ​ការពិភាក្សា​ត្រូវបាន​រំសាយ​ទៅវិញ​ដោយសារ​ការមិន​ជឿជាក់​ថា​ការចចារ​នេះ​មាន​ប្រសិទ្ធភាព​ក្នុងការ​ប៉ះប៉ូវ​នូវ​សម្ព័ន្ធភាព​រវាង​គ្នា​ទៅវិញ​រវាង​មេដឹកនាំ​ទាំងសងខាង​ទៅវិញ​ហើយ​វា​ត្រូវបាន​អ្នកជំនាញ​មើលឃើញថា​គឺ​ដោយសារតែ​ការយល់ច្រឡំ​គ្នា​អំណាច​រៀងខ្លួន​លើ​ប្រព័ន្ធ​នយោបាយ​ដែល​ខុសស្រឡះ​ពីគ្នា​នោះ​ហើយ​ការចចារ​នឹង​អាចធ្វើ​ឡើងវិញ​នៅពេលដែល​ភាគី​ទាំងសងខាង​មាន​ភាព​ធូរស្រាល​បន្តិច​៕

korean-peninsula

មតិយោបល់