ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីលួច

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួច លួចម៉ូតូ លុយ និងឆ្នោតកោសកាលពីវេលាម៉ោង ២និង០០នាទីនៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចក្នុងផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ករណីខាងលើបង្ក ដោយជនសង្ស័យ ០៤នាក់ គេចខ្លួន០២នាក់ (ឈ្មោះ ថា និងឈ្មោះ ស) កើតហេតុកាលពីថ្ងៃទី២៩ ខែវិច្ឆកា ឆ្នាំ២០១៩ ។

ជនសង្ស័យ ឃាត់០២នាក់ដែលឃាត់បានមាន១ឈ្មោះ ហេង ដារ៉ាត់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ទី២ឈ្មោះ ចាន់ ប៊ុនគីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន) (ឃាត់នៅតាមផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ) បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះ ឈ្មោះ អ៊ឹង សុខលុយ ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ ម៉ូតូ០១គ្រឿង ម៉ាកស្កុបពី ពណ៌ផ្កាឈូក ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1HV-1229, លុយខ្មែរ ៩០០,០០០រៀល, ឆ្នោតកោស៥០០សន្លឹក ។

សម្ភារ:បន្សល់ទុក ឆ្នោតកោស ៧១សន្លឹក , លុយខ្មែរ ៣,៨០០រៀល ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន សង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់