ព័ត៌មានជាតិ

កម្លាំងចម្រុះជាច្រើននាក់ ចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀន នៅខណ្ឌច្បារអំពៅ

ភ្នំពេញ: កម្លាំងចម្រុះជាច្រើននាក់ ចុះបង្ក្រាបទីតាំងផលិតថ្នាំញៀនមួយកន្លែង ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី៣ ដល់ព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។

សមត្ថកិច្ច បានឲ្យដឹងថា ការបង្ក្រាបទីតាំងខាងលើ ធ្វើទ្បើងបន្ទាប់ពីកម្លាំងជំនាញ ចាប់ខ្លួនមុខសញ្ញាចែកចាយបានចំនួន៤នាក់ នៅខណ្ឌចម្ការមន ហើយការបង្ក្រាបនេះ តាមការអះអាងបញ្ជាក់ថា ដកហូតគ្រឿងញៀនបានជាច្រើនគីឡូ៕

មតិយោបល់