បន្ទាប់ពីលោក សុះ ម៉ាច បានលើកឧទាហរណ៍ជុំវិញករណីបាញ់ប្រហាររបស់តារាសិល្បៈខ្មែរ នាពេលកន្លងមកថាដោយសារពាក់ព័ន្ធនឹងរឿងស្នេហាត្រី ក្នុងកិច្ចសម្ភាសន៍វិទ្យុអាសុីសេរី ហើយបានលើកឈ្មោះកញ្ញា ទូច ស៊ុននិច បានធ្វើអោយតារាស្រីរូបនេះ ចេញមុខប្រតិកម្មតែម្ដង។ ជាមួយគ្នានោះ កញ្ញាក៏បានទម្លាយអោយដឹងពីមូលហេតុដែលនាំអោយមានការបាញ់ប្រហារយ៉ាងសាហាវលើរូបនាង និងម្ដាយរបស់នាងកាលពីជាង១០ឆ្នាំមុនផងដែរ។
កញ្ញា ទូច ស៊ុននិច បានបង្ហោះខ្សែអាត់សំឡេងថា កញ្ញាទទួលយកមិនបាននោះទេ ជុំការលើកឡើងដដែលជាដដែលថា កញ្ញារងការបាញ់ប្រហារកាលពីឆ្នាំ២០០៣ នៅជិតផ្សារដើមគរ ដោយសារបានពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ។
កញ្ញាថាខ្លួនមិនត្រឹមតែជាអ្នកចម្រៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ជាសាស្ត្រាចារ្យផ្នែកអក្សរសាស្ត្រខ្មែរផងដែរ ដោយកញ្ញាបញ្ជាក់ថា ក្រៅពីមិនលក់កិត្តិយសក្នុងរឿងមួយនេះ កញ្ញាហ៑ានអះអាងថា មិនដែលមានសូម្បីប៉ុនក្រចកចំពោះការពាក់ព័ន្ធក្នុងរឿងប្ដីគេនោះដែរ។
កញ្ញាបញ្ជាក់យ៉ាងមុតៗថា ខ្លួនមិនលក់ខ្លួនធ្វើជាស្រីកំណាន់របស់អ្នកណាម្នាក់ ក្នុងពេលឡើងកូដជាអាជីពអ្នកចម្រៀងឡើយ។ តែកញ្ញាបានបង្ហើបថា ហេតុផលនៃការបាញ់ប្រហារដើម្បីផ្ដាច់ជីវិតនាពេលនោះ គឺពាក់ព័ន្ធនឹងហេតុផលដែលកញ្ញាបានច្រៀងបទចម្រៀងខ្មែរកម្ពុជា ដែលរៀបរាប់ពីទុក្ខវេទនារបស់ខ្មែរ ក្រោមអាជ្ញាធរវៀតណាម។
កញ្ញា ទូច ស៊ុននិច ក៏ប្រតិកម្មទាំងស្រុង ជុំវិញថាកញ្ញាឡើងទម្ងន់ដល់៨០គីឡូ ដោយអះអាងថានៅក្នុងពេលនេះ កញ្ញាមានទម្ងន់ខ្លួនតែជាង៤០គីឡូប៉ុណ្ណោះ។ កញ្ញាស្នើកុំអោយចោទថាកញ្ញាមានការពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ និងទទូចដោយអង្វរសុំកុំអោយលើកជាឩទាហរណ៍ណាមួយ ដែលនាំអោយមានការបន្តយល់ច្រលំលើករណីនេះ។
ខាងក្រោមនេះជាសំឡេងផ្ទាល់ ដែលកញ្ញា ទូច ស៑ុននិច ប្រតិកម្មជុំការលើកដាក់នាងទៅពាក់ព័ន្ធនឹងរឿងស្នេហាត្រីកោណ៖
មតិយោបល់