ព័ត៌មានជាតិ

ប្រុសស្រី ៣នាក់ស៊ីឈ្នួលលក់ថ្នាំឲ្យគេ ដើម្បីបានកម្រៃទុកគ្រាន់ទិញបាយចិញ្ចឹមកូន…

ភ្នំពេញ: នៅថ្ងៃទី៣ ខែវិចិ្ឆកា ឆ្នាំ២០១៩ វេលាម៉ោង ៧និង២០នាទីយប់ មនុស្សប្រុសស្រី ៣នាក់ ត្រូវបានកម្លាំងអាវុធហ្ថតខណ្ឌដូនពេញ សហការជាមួយអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពីបទចែកចាយថ្នាំញៀននៅប្លុកបឹងកក់ក្តាន់ពីរ ស្ថិតតាមបណ្តោយផ្លូវR6 ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

ជនសង្ស័យរួមមាន៖
១/ឈ្មោះ ពេជ្រ ភេទប្រុស អាយុ ១៩ឆ្នាំ ស្នាក់នៅនិងមុខបរមិនពិតប្រាកដ។
២/ឈ្មោះ យួស ស្រីមុច ភេទស្រី អាយុ ២២ឆ្នាំ មានមុខរបរធ្វើការរោងចក្រស្នាក់នៅមិនពិតប្រាកដ (ត្រូវជាប្រពន្ធរបស់ឈ្មោះ ពេជ្រ)។
៣/ឈ្មោះ ស្រី ភ័ក្រ ភេទស្រី អាយុ ២៤ឆ្នាំ ស្នាក់នៅនឹងមុខរបរមិនពិតប្រាកដមានស្រុកកំណើតនៅល្វាឯម។

ដកហូតវត្ថុតាង៖
-ថ្នាំញៀនចំនួន ៤កញ្ចប់តូច ធំ ២កញ្ចប់
-ដែកកេះចំនួន ៤ដើម
-ឧបករណ៍សម្រាប់ជក់ចំនួន ២
-ជញ្ជីងថ្លឹង១
-ស្លាកលេខម៉ូតូ ១។

បញ្ជាក់៖ ក្រោយពេលឃាត់ខ្លួនជនសង្ស័យ រួចឆែកឆេរបន្ទប់ជួល និងដកហូតវត្ថុតាង ពួកគេបានសារភាពប្រាប់អាវុធហ្ថតថា ស៊ីឈ្នួលលក់ឲ្យគេតែប៉ុណ្ណោះ ដើម្បីបានកម្រៃទុកគ្រាន់ទិញបាយចិញ្ចឹមកូន ហើយករណីនេះ កម្លាំងអាវុធហត្ថកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕

មតិយោបល់