ព័ត៌មានជាតិ

អាវុធហត្ថក្រុងភ្នំពេញ ចាត់វិធាការក្ដៅហើយ! រថយន្តស្លាកលេខខេមរភូមិន្ទក្លែងក្លាយ និងបកកញ្ចក់ខ្មៅ…

ភ្នំពេញ: សកម្មភាពកម្លាំងជំនាញមន្ទីរសម្ភារបច្ចេកទេស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះអនុវត្តន៍ការងារ ត្រួតពិនិត្យរថយន្តបំពាក់ស្លាកលេខ ខ.ម ក្លែងក្លាយ, ប័ណ្ណបើកបរ ខេមរភូមិន្ទ, អាវុធជាតិផ្ទុះ, វិទ្យុទាក់ទង និងបកកញ្ចក់ខ្មៅ នៅលើកំណាត់ហាណូយ កែងផ្លូវមហាវិថីឈ្នះឈ្នះ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩។

– កម្លាំងក្នុងទីបញ្ជាការ ក៏ដូចជាកម្លាំងតាមបណ្តាលមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្រោកពីព្រលឹម ហាត់កីឡា ដើម្បីសុខភាព ភាពរហ័សរហួន រួចរួសរាន់ងូចទឹក ស្លៀកពាក់ រង់ចាំទទួលបទបញ្ជា ចេញបេសកកម្ម ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ដល់គណ:ប្រតិភូជាតិ អន្តរជាតិ ជូនសិស្សានុសិស្សឆ្លងផ្លូវ និងបងប្អូនប្រជាពលរដ្ឋ ហើយឆ្លៀតពេលធ្វើអនាម័យ ដើររើសសំរាមតាមគោលដៅ ដែលកម្លាំង បានឈរជើង តាមភូមិសាស្ត្រសំខាន់ៗ ក្នុងរាជធានីភ្នំពេញ ។

– កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពលរដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ ៕

មតិយោបល់