ព័ត៌មានជាតិ

ប្រជាពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​បារម្ភណ៏​ការគំរាម​ពី​ទឹកជំនន់​ព្រោះ​ផ្លូវ​ក្នុង ក្រុង​មួយចំនួន​បាន​លិច​ជា​បណ្តើរៗ​

​ស្ទឹងត្រែង​៖​ប្រជាពលរដ្ឋ​រស់នៅ​តាម​ដង​ទន្លេមេគង្គ​មាន​ក្តីបារម្ភណ៏​ចំពោះ​ផលប៉ះពាល់ ពី​កំពស់​ទឹកទន្លេ មេគង្គ ព្រោះ​នៅ​ខែកក្កដា​ឆ្នាំ​២០១៤​នេះ មាន​កំរិត​កំពស់​ខ្ពស់​ជាង​ខែ​កក្កដា​ឆ្នាំ​កន្លង​ទៅ ធ្វើឲ្យ​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​បាន​លិច​ជា​បណ្តើរៗ ធ្វើឱ្យ​ពួកគាត់​ពិបាក​ធ្វើ​ចរាច​រណ៏ ឆ្លង​ទឹក​ទៅ​មក​ម្ដងៗ និង​ព្រួយ​ពី​សុវត្ថិភាព​របស់​ខ្លួន​។ ទឹកទន្លេ​មេគង្ក​នៅ​ខេត្ត​ស្ទឹងត្រែង​បាន​ហក់​ឡើង​ដល់​កំរិត​កំពស់​១០​ម៉ែត្រ​៥៥​នៅ​ថ្ងៃ​ទី​១​ខែ​សីហា​ឆ្នាំ​២០១៤​នេះ​ហើយ​បើសិនជា​ឡើង ដូច​ពីរ​ថ្ងៃ​កន្លងមក​នោះ និង​ឈាន​ទៅដល់ កំរិត​ប្រកាសអាសន្ន​១០​ម៉ែត្រ​៧០​និង​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ព្រួយបារម្ភណ៏​និង​ស្ថានភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​កញ្ញា​សុភា អាយុ​២០​ឆ្នាំ​រស់នៅ​ភូមិ ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ាត់​និយាយ​អះអាង​ថា​ទោះបី​ធ្លាប់​ជួបប្រទះ​ទឹក​ទន្លេមេគង្គ លិច​ជា​រៀងរាល់​ឆ្នាំ​ក៍ដោយ ក៍​នៅតែ​មាន​ការភ័យខ្លាច​ដែរ នាង​ខ្ញុំ​មាន​ការព្រួយបារម្ភណ៍​ច្រើន​ព្រោះ​អី​កាលណា​យើង​ឆ្លង​សាឡាង​អញ្ចឹង ទៅមក​ខ្លាច​មាន​គ្រោះថ្នាក់ ពី​ព្រោះ​អី​យើង​ជា​អ្នក​ឆ្លង​អញ្ចឹង​វា​ពិបាក​ធ្វើ​ដំណើរ អ្នក​ឆ្ងាយៗ​អី​គេ​ខ្លាច​គ្រប់ៗ​គ្នា ហើយ​ខូចខាត​ដំណាំ​ដាំ​ដុះ​ច្រើន​ទៀត ដូចជា​នៅ​ភូមិ​ស្រែ​ឬ​ស្សី ជាដើម​លិច​អស់ហើយ ផ្លូវ​អី​ពេល​ហ្នឹង​ពិបាក ខ្ញុំ​ចង់​សំណូមពរ​ឲ្យ​អាជ្ញាធរ ដែល​ពាក់​ពន្ធ័ នៅក្នុង​ខេត្ត​ទាំងអស់ ឲ្យ​គាត់​បាន​សហការ​និង ចូលរួម​គ្នា​របៀប ណា​ធ្វើ​ម៉េច​ឲ្យ ប្រជាជន​ធ្វើដំណើរ ដោយ​សុវត្ថិភាព​។

​លោក​ប៊ុន ណា​រី​អភិបាលក្រុង​ស្ទឹងត្រែង​បានបញ្ជាក់​ថា​៖​អាជ្ញាធរ​ខេត្ត​ក៍​ដូច​ជា​ក្រុង​បាន​ប្រកាស​ជូន​ដំ​ណឺង​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ លើក​កំពស់​ការ​ប្រុងប្រយត្ន័ ចំពោះ​ទឹកជំនន់​នេះ​។ ចំណែក​សាលាក្រុង​ក៏​ត្រៀម​យ ន្ត​ការ ជួយ​ដល់​ពួក​គាត់​ហើយ​ផងដែរ យើង​បាន​ត្រៀម​ទីទួល​សុវត្ថិភាព​ចំនួន​១៧​កន្លែង​សំរាប់​ធ្វើការ​ជំលៀស​ពួកគាត់ ហើយ​កន្លែង​ខ្លះ​យើង​បាន​កាប់ឆ្ការ​ព្រៃ​សំអាត កន្លែង​ខ្លះ​យើង​បាន​ឱ្យ​គាត់​ត្រៀម​ជា​រោង​ជា តង់ ជា​ស្បៀងអាហារ សំរាប់​ពេល​ជំលៀស អញ្ចឹង​មកដល់​ថ្ងៃនេះ យើង​បាន​ត្រៀម ទូក​ចំនួន​៨៦ កាណូត​៣៤ ៥​គ្រឿង រថយន្ត​១៨​គ្រឿង​សំរាប់​ធ្វើការ​ជំលៀស​។​

​លោក​អភិបាលក្រុង​បាន​បន្តថា​ក្នុង​នោះ​ដែរ យើង​បាន​រៀបចំ​បង្កើត​គណកម្មកា​រ អនុក​ម្មការ​សំរាប់​ជា​កំលាំង​អន្តរាគមន៍ ពេល​ដែល​មាន​ទឹកជំនន់​មកដល់ តាម​សង្កាត់​និមួៗ​យើង​បាន​ធ្វើ​ការបែងចែក​រួច​ជាស្រេច អភិបាលរង​ម្នាក់​ត្រូវ​ទទួល​មួយ​សង្កាត់ អភិបាលរង​មួយ​ត្រូវ​ទទួល​មួយ​សង្កាត់ ចឹង​យើង​មាន​កំលាំង​សហការ ពី​កំលាំង​អធិការដ្ឋាន​នគរ​ក្រុង កំលាំង​អាវុ​ហត្ថ​ក្រុង កំលាំង​សឹក​រង​ក្រុង ហើយក៍​យើង​បាន​ហ​សការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​អាវុធហត្ថ​ខេត្ត​ដើម្បី​ត្រៀម​បង្ការ​ក្នុងពេល​អន្តរាគ​ម​ន៏​ក្នុង​គ្រោះ​ទឹកជំនន់​នេះ​។

​សូមបញ្ជាក់​ថា​៖ ខេត្ត​ស្ទឹងត្រែង​មាន ប្រជាពលរដ្ឋ ចំនួន​៨១​ភូមិ រស់នៅ​តាម​ដង​ទន្លេមេគង្គ ក្នុងចំណោម​១២៨​ភូមិ​ហើយ​ប្រជាពលរដ្ឋ​គិតថា ទឹកជំនន់​ទន្លេមេគង្គ​នេះ​រឿង​ធម្មតា របស់​ពួកគាត់​គ្រាន់តែ​នៅ​ពេល​ទឹក​ស្រក​ទៅវិញ ជួបប្រទះ​នូវ​ផល​ប៉ះពាល់​ខូចខាត​ផលដំណាំ​និង​ធ្វើ​ឲ្យ​ខ្វះ​ស្បៀង​ប្រចាំថ្ងៃ ។​
​ដោយឡែក​នៅក្នុង​ក្រុង​ស្ទឹងត្រែង មាន​ប្រជាពលរដ្ឋ​ចំនួន​១៥​ភូមិ​និង​ជាង ១៦០០​គ្រួសារ​រង​ផល​ប៉ះពាល់​ពី​ទឹកជំនន់​នេះ ដែល​ត្រូវ​ជំលៀស​ទៅរក​ទីទួល​សុវត្ថិភាព ក្នុងពេល​ដែល​ទឹក​ទន្លេមេគង្គ ឡើង​លើស​កំរិត​ប្រកាសអាសន្ន​នោះ​។​តែ​នៅពេល​ល្ងាច​ថ្ងៃ​សុក្រ​ទី​០១​សីហា​នេះ បើ​តាម​ការបញ្ជា​ពី​លោក​ប៉ាង ប៉េង​ប្រធាន​មន្ទីរ​ធន់​ធាន​ទឹក ទឹក​ទន្លេ​មេគង្គ​បាន​ឡើង​ដល់​កំពស់​១០.៥៥​ម៉ែត្រ បើសិនជា​នៅតែ​បន្ត​ឡើង ដូច​ពី​ថ្ងៃ​កន្លងមក​នោះ​និង​ឈាន​ដល់កំ​រឹត​ប្រកាស​អាសន្នហើយ​៕​
DSCN0279

មតិយោបល់