ព័ត៌មានជាតិ

រថយន្តកាម៉ារីបុកឡង់គ្រីស័រស៊េរីទំនើបតម្លៃរាប់ម៉ឺនដុល្លារ បណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ១ និង ៥៥នាទីរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ត្រង់បង្គោលភ្លើងលេខ០៤៧៦ លើកំណាត់ផ្លូវជាតិលេខ៦ ស្ថិតភូមិរំដួល ឃុំភ្នំ លៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ដំណើររឿង៖ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងម៉ាក កាម៉ារី ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2D-2762 បើកបរដោយឈ្មោះ ប្រាស់ សំណាង ភេទប្រុស អាយុ ៤៨ ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ទិសដៅពីកើតទៅលិច មកដល់ចំណុចខាងលើ បានវ៉ាជែងរថយន្តខាងមុខ ក៏រេចង្កូតទៅបុករថយន្តម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ-8797 បើកបរដោយឈ្មោះ គឹមអាន សុភ័ក្របញ្ញា ភេទប្រុស អាយុ ៣៩ ឆ្នាំ រស់នៅបុរីប៉េងហួត រាជធានីភ្នំពេញ ធ្វើដំណើរបញ្ច្រាសទិសគ្នា រេចង្កូតធ្លាក់ពីលើផ្លូវជាតិ បណ្ដាលឲ្យមនុស្ស៤នាក់រងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់