តាកែវៈ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១១និង៣០នាទីព្រឹក ត្រង់ចំណុចផ្ទះរបស់ឈ្មោះ សេស សុន ភេទប្រុស អាយុ ៧៤ឆ្នាំ រស់នៅភូមិបឹង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះខូចខាតផ្ទះពីរខ្នងទំហំ ០៧x០៨ម៉ែត្រ សង់អំពីឈើដំបូលប្រកក្បឿងរៀបបន្ទប់ក្រោមឆេះខូចខាតទាំងស្រុង។
សម្ភារៈខូចខាតរួមមានដូចខាងក្រោម៖
-គ្រែឈើចំនួន០៤គ្រែ
-ទូឈើដាក់ខោអាវចំនួន០២ទូ
-ទូរទស្សន៍ចំនួន០២គ្រឿង
-សំលៀកបំពាក់មួយចំនួន
-មិនមានខាតបង់ប្រាក់និងគ្រឿងអលង្កាឡើយ
-ចានឆ្នាំងមួយចំនួន។
មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីហើយម្ចាស់ផ្ទះមិននៅ រវល់ទៅយកកូននៅសាលារៀន។
ទទួលបានពត៌មាននេះកម្លាំងជំនាញអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានចេញអន្តរាគមន៍ តែដោយសារស្ថានភាពផ្លូវតូចចង្អៀតពេក ទើបធ្វើឲ្យរថយន្តចូលពុំរួច។ ក្រោយពេលកើតហេតុលោក កៅ វគ្គសែល អភិបាល នៃគណៈអភិបាលស្រុកត្រាំកក់ លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ និងលោកមេឃុំលាយបូរព្រមទាំងអាជ្ញាធរពាក់ព័ន្ធ បានប្រគល់អំណោយជាគ្រឿងឧបភោគបរិភោកមួយចំនួន ដើម្បីចែកជូនដល់ម្ចាស់ផ្ទះដែលរងគ្រោះដោយសារអគ្គិភ័យខាងលើផងដែរ៕
មតិយោបល់