ព័ត៌មានជាតិ

រថយន្តស្ទូចដឹកផ្ទាំងប៉ាណូធ្លាក់ដាច់ទ្រុង នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីរថយន្តស្ទូចដឹកផ្ទាំងប៉ាណូធ្លាក់ដាច់ទ្រុង ត្រង់ចំណុចផ្លូវចុះពីចំណោតលោកយាយម៉ៅក្រុងព្រះសីហនុ ទៅទំនប់រលក ក្នុងករណីនេះសំណាងគ្មានមនុស្សឬរថយន្តនៅក្បែរ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងយកវត្ថុតាងទៅរក្សាទុកនៅអធិកាដ្ឋាននគរបាល ដើម្បីដោះស្រាយតាមច្បាប់៕

មតិយោបល់