ព័ត៌មានជាតិ

កម្លាំងនគរបាលអន្តោរប្រវេសន៌ខេត្តកំពង់ស្ពឺឃាត់ខ្លួនជនបរទេសម្នាក់នៅខេត្តស៊ីឈួន ប្រទេសចិន ពីបទស្នាក់នៅខុសច្បាប់

កំពង់ស្ពឺៈ កាលពីថៃ្ង ទី ២៣ ខែមេសា ឆ្នាំ ២០១៩ នៅវេលាម៉ោង២និង៣០នាទី កម្លាំងនគរបាលអន្តោរប្រវេសន៌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ ស្ពឺ បានឃាត់ជនបរ ទេសម្នាក់ឈ្មោះ LOU XI AOFEI ភេទប្រុស អាយុ 17ឆ្នាំ សញ្ជាតិចិន រស់នៅខេត្តស៊ីឈួន ប្រទេសចិន។

តាមការបញ្ជាក់ ពីជំនាញ អោយដឹងថា ជនបរទេស រូបនេះបានចូលមកប្រទេស កម្ពុជា នាអំឡុងខែ មេសា ឆ្នាំ ២០១៩ តាមច្រកទ្វារអន្តរជាតិកងកេង ខេត្តព្រះសីហនុ ដោយ គ្មានឯកសារគ្មានលិខិតឆ្លង ដែន ក្រោយសាកសួរ ជនបរទេស ឆ្លើយ ថាបាត់ លិខិត ឆ្លងដែន ជ្រុះបាត់ មិនដឹងថាទីណា ដោយឃើញ ដើរគ្មានគោលដៅ ទើបសមត្ថកិច្ច បានឃាត់ សួរ នាំ និង ប ញ្ជូនមកកាន់ស្នងការដ្ឋាន នគរបាល ខេត្ត និងចាត់ការបន្ដ បញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេត និងអនុវត្ដ នីតិវិធី នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៌(ន៧) ដើម្បីបន្តតាមនិតិវិធី៕

 

មតិយោបល់