កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង ២២ និង ៣៥នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនក្មេងស្រីម្នាកក្នុងចំណោម៤នាក់ ពាក់ព័ន្ធករណីជួញដូរសារធាតុញៀន ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ម៉ៅ ស្ថិតនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនសង្ស័យចំនួន៤នាក់រួមមាន៖
១/ឈ្មោះ ម៉ៅ រស្មី ភេទស្រី អាយុ ១៥ ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិក្រសាំង ឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង។
២/ឈ្មោះ ម៉ៅ (រត់គេចខ្លួន)។
៣/ឈ្មោះ ភ័ក្រ (រត់គេចខ្លួន)។
៤/ឈ្មោះ ឡុង (រត់គេចខ្លួន)។
អ្នកទាំង៣រស់នៅភូមិ/ឃុំកើតហេតុ។
វត្ថុតាងដកហូតបាន៖
-សារធាតុញៀនប្រភេទមេតំហ្វេតាមីនហៅម៉ាទឹកកកចំនួន៩កញ្ចប់
-ជញ្ជីងសំរាប់ថ្លឹងចំនួន១ និងឧបករណ៍សំរាប់ប្រើប្រាស់មួយចំនួនទៀត។
ដំណើររឿង៖ នៅមុនពេលកើតហេតុ សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានជនសង្ស័យកំពុងជួញដូរសារធាតុញៀននៅភូមិ/ឃុំខាងលើ ភ្លាមនោះកម្លាំងជំនាញបានចុះដល់ចំណុចកើតហេតុ ឃើញជនសង្ស័យមួយក្រុមកំពុងជួញដូរ និងប្រើប្រាស់សារធាតុញៀន បន្ទាប់មកក៏ធ្វើការចាប់ខ្លួនក្មេងស្រីម្នាក់ និងដកហូតវត្ថុតាងយកទៅអធិការដ្ឋាននគរបាលក្រុង ដោយឡែកជនសង្ស័យ៣នាក់ទៀត បានរត់គេចខ្លួនបាត់ស្រមោល ។ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា សារធាតុញៀនជារបស់ឈ្មោះ ភ័ក្រ យកមកឲ្យឈ្មោះ ម៉ៅ លក់ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវសមត្ថកិច្ច កសាងសំណុំរឿង និងធ្វើការស្រាវជ្រាវរកជនសង្ស័យដែលបានរត់គេចខ្លួន ដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់