ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ចូលក្នុងអាគាររោងចក្រEminent Garment គាស់ទូរដែក លួចយកប្រាក់អស់ចំនួន ៣១.៥៧២$

កណ្តាលៈ កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង០២និង០៨នាទី មានករណីលួចមានស្ថានទម្ងន់
នៅចំណុច ក្នុងរោងចក្រEminent Garment (ខេមបូឌា ហ្គាឌិន លីមីតធីត) ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះ
-ឈ្មោះ Peng Hao Jun ភេទប្រុស អាយុ៤១ឆ្នាំជនជាតិ ចិន មុខរបរ នាយកគ្រប់គ្រងរោងចក្រ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។
ចំណែកជនសង្ស័យ ០៣នាក់ភេទប្រុស
-មិនស្គាល់អត្តសញ្ញាណ
សំភារ:បាត់បង់ខូចខាត
១.ខូចទូរដែក ០១គ្រឿង
២.បាត់ប្រាក់ដុល្លារ ៣១.៥៧២$
វត្ថុតាងចាប់យកបំណែកទូរដែកចំនួន០១គ្រឿង
តាមប្រភពព័ត៌មាននៅថ្ងៃកើតហេតុ មានជនមិនស្គាល់អត្តសញ្ញាណ០៣នាក់បានចូលមកក្នុងអាគាររោងចក្រហើយធ្វើសកម្មភាពគាស់ទូរដែក លួចយកប្រាក់អស់ចំនួន ៣១.៥៧២$ ។
ក្រោយទទួលបានព័ត៌មានកម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្តខេត្តសហការកម្លាំងព្រហ្មទណ្ឌខេត្តស្រុកនិងប៉ុស្តិ៍រដ្ឋបាល ធ្វើការពិនិត្យកន្លែងកើតហេតុនិងស្រាវជ្រាវរកមុខសញ្ញាសង្ស័យ ដើម្បីបន្ត ចាត់ការតាមនីតិវិធី៕

 

មតិយោបល់