ព័ត៌មានជាតិ

ភ្ញាក់ព្រឺត! ដើរទៅរើសខ្វិត ប្រទះឃើញស្រី្តម្នាក់ចង.កសម្លាប់ខ្លួននឹងមែកស្វាយ

កណ្ដាល: មានករណីស្រ្តីម្នាក់ចង.កសម្លាប់ខ្លួន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៤ និង ៤០នាទី នៅចំណុចក្នុងដីចម្ការស្វាយរបស់ ឈ្មោះ នូ ឡេង ភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល៣០ឆ្នាំជាង ជនជាតិខ្មែរ ។

ដំណើររឿង៖ កាលពី២ថ្ងៃមុនពេលកើតហេតុ ប្រជាពលរដ្ឋឈ្មោះ ច្រិច នីតា និងឈ្មោះ ទុង កែវ បានឃើញជនរងគ្រោះ ដើរចុះឡើងនៅចំណុចផ្លូវបេតុងស្ថិតក្នុងភូមិ/ឃុំខាងលើដោយមានសភាពមិនប្រក្រតី។
លុះមកដល់ថ្ងៃកើតហេតុ ឈ្មោះ គុយ សុខគៀង បានចូលទៅរើសផ្លែខ្វិតនៅក្បែរកន្លែងកើតហេតុ ក៏ប្រទះឃើញសាកសពជនរងគ្រោះចងក នឹងមែកស្វាយដោយអាវក្រណាត់ដៃវែង ពណ៌ឈាមជ្រូក បន្ទាប់មកមានការផ្អើលឆោរឡោយ៉ាងខ្លាំង ផ្អើលដល់សមត្ថកិច្ច។

បន្ទាប់ពីទទួលព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការពិនិត្យសាកសព ឃើញថាជនរងគ្រោះពិតជាស្លាប់ដោយចងប្រាកដមែន ព្រមទាំងស្រាវជ្រាវរកសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់