កណ្ដាលៈ នៅវេលាម៉ោង ៥និង៣៥នាទីល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ មានករណីប្រទះឃើញសាកសពដេកស្លាប់ក្នុងស្រែ ស្ថិតក្នុងភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ រ៉ា ហៅ ស៊ីម ភេទប្រុស អាយុ ២៧ឆ្នាំ សញ្ជាតិខ្មែរ មុខរបរ កម្មករសំណង់។
ដំណើររឿង៖ យោងតាមការឆ្លើយបំភ្លឺពីសាក្សីឈ្មោះ នី សុវណ្ណខន ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ រស់នៅក្នុងភូមិព្រៃទំពូង ឃុំពើក ឲ្យដឹងថា ខ្លួនដើរទៅមើលអន្លុងត្រី ស្រាប់តែឃើញសពអណ្តែតទឹក ពេលនោះខ្លួនក៏មកហៅប្រធានភូមិ ហើយដឹកប្រធានភូមិទៅមើលសពនោះ រួចមេភូមិបានតេប្រាប់ប៉ុស្តិ៍រដ្ឋបាលឃុំពើក បានចុះដល់កន្លែងកើតហេតុ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាល ឃុំពើក ក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិ និងឪពុក នៃសពបានធ្វើការពិនិត្យ លើជនរងគ្រោះឃើញថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ឡើយ។
សន្និដ្ឋាន៖ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក សពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់