ព័ត៌មានជាតិ

លួចកាច់កម៉ូតូបានហើយ រត់គេចខ្លួនបាត់ស្រមោល ស្មានមិនដល់…

ភ្នំពេញ: សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច កាលពីវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលេខ១៥៤ កែងផ្លូវលេខ៦១ នៅចំណុចក្បែរផ្សារសូរិយាម៉ល ស្ថិតសង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះ ធុង ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា។

សម្ភរ:បាត់បង់៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦។
វត្ថុតាងដកហូតបាន៖ ម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦។

ដំណើររឿង៖ មុនពេលកើតហេតុ វេលាម៉ោង១១យប់ ថ្ងៃទី២ ខែធ្នូ ជនរងគ្រោះបានទៅធ្វើការនៅហាងម៉ាសស្ទើស៊ុបគីស៊ុប ហើយទុកម៉ូតូនឹងកន្លែងធ្វើការ បន្ទាប់មកមានជនសង្ស័យម្នាក់អាយុ ៣០ ឆ្នាំជាង ធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច ហើយរត់គេចខ្លួនបាត់ស្រមោល រួចជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលឲ្យសមត្ថកិច្ចជួយអន្តរាគមន៍។
លុះដល់វេលាលើ សមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យត្រង់ចំណុចខាងលើ ព្រមទាំងវត្ថុតាង។

ក្រោយកើតហេតុ ជនសង្ស័យត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនិតិវិធី៕

មតិយោបល់