ភ្នំពេញៈ (ព័ត៌មានបឋម) នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ មានករណីបុរសអាយុប្រហាក់ប្រហែលជាង៤០ឆ្នាំម្នាក់ បានដេកស្លាប់នៅក្នុងរ៉ឺម៉ក ដោយបន្សល់ទុកកូនចំនួន០២នាក់ឲ្យនៅកំព្រា ក្នុងហេតុការណ៍នេះ បង្កឲ្យមានការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ ទីតាំងកន្លែងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
មូលហេតុ៖ មិនទាន់ដឹងច្បាស់នោះទេ ។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យ សាកសពជនរងគ្រោះតាមនីតិវិធីច្បាប់ ។
សម្រាប់ព័ត៌មានលម្អិតក្រុមការងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំនឹងផ្សាយជូននៅពេលក្រោយបន្តទៀត ៕
មតិយោបល់