ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសម្តែង Amanda បង្ហើបពីប្លង់សិចដ៏ស៊ីជម្រៅ

តារាសម្តែង ក្នុងរឿង ‘Mamma Mia!’ នាង Amanda បាន​បង្ហើបពីឈុតឆាកថតប្លង់សិច ជាមួយនឹង នាង Megan Fox និង ​តួសម្តែងផ្សេងទៀត​។​
លេចមុខនៅលើទស្សនាវដ្តី W តារាសម្តែង​វ័យ ២៨ ឆ្នាំ ​បានចែករំលែកបទពិសោធន៍ ​ប្លង់សិច ជាមួយនឹង​ តារាផ្សេងៗ​ទៀត ក្នុងនោះ មាន តារាប្រុស និងស្រី ។ នាង Amanda Seyfried បាន​ប្រាប់ដល់ទស្សនាវដ្តីខាងលើថា “ប្លង់សិចនោះគឺអស្ចារ្យខ្លាំងណាស់ ជាមួយនឹងមិត្តរួមការងារ ហើយពួកគេក៏ចាប់អារម្មណ៍ខ្លាំងផងដែរ​លើប្លង់សិចនេះ” ។​ នាងបានបន្តថា ​កាលបីឆ្នាំ ២០១០ ក្នុងខ្សែភាពយន្ត Dear John ដែលជារឿងរ៉ូមេនទិក នោះ នាងបានថតប្លង់ក្តៅសាច់ជាមួយនឹងតារាសម្តែង Channing Tatum ហើយ ក្នុងឆ្នាំ ២០១១​ ក្នុងរឿង Time នាង​ក៏បានថត​ប្លង់​រោល​រាល់លើគ្រែ​ជាមួយនឹង Justin Timberlake ផងដែរ​។​

តែ​អ្វីដែល​ធ្វើ​ឲ្យនាង​ចាំមិនភ្លេចនោះគឺប្លង់សិច ស្រីៗដូចគ្នា ដោយថត​ជាមួយនឹង​នាង Megan Fox នៅក្នុងឆ្នាំ ២០០៩ ដែលជា​រឿងកំប្លែង​ក្រោមចំណងជើងថា Jennifer’s Body ។ ដោយប្លង់នេះ​នាង​បានថើប និងត្រេកត្រអាលជាមួយនឹង Megan Fox មែនទែន​ តែគួរ​ឲ្យសោកស្តាយគ្មានឈុត​លើសពីនេះ ៕​

2014-03-18_155052
2014-03-18_155101

មតិយោបល់