កំពង់ធំៈ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៩ វេលាម៉ោង ២និង០០នាទីយប់ មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិងន ឃុំងន ស្រុកសណ្តាន់។
ម្ចាស់ផ្ទះឈ្មោះ ជា ទោម ភេទប្រុស អាយុ ៤៦ឆ្នាំ ផ្ទះប្រភេទសំណង់ ធ្វើអំពីឈើដំបូលប្រក់ក្បឿង រនាបក្តារ ជញ្ជាំងក្តារ ទំហំ១០មx៦ម។
មូលហេតុ៖ បណ្តាលមកពីធ្វេសប្រហែសភ្លើងចង្រ្កានដាំបាយពីលា្ងចមិនបានពន្លត់។
ខូចខាត៖
-ឆេះផ្ទះ០១ខ្នងទាំងស្រុងទំហំ១០ម៉ែត្រx៦ម៉ែត្រ
-ទូរទស្សន៍ចំនួន០១គ្រឿង
-ម៉ូតូចំនួន០១គ្រឿង
-កង់ចំនួន០១គ្រឿង
-រទេះកង់ឡានចំនួន០១
-ស្រូវចំនួន៥០ថាំង
-ប្រាក់រៀលចំនួន ៣០ម៉ឺនរៀល
-សម្ភារៈប្រើប្រាស់ក្នុងផ្ទះមួយចំនួនទៀត។
រថយន្តអគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកសណ្តាន់ បានចេញអន្តរាគមន៍ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត
ស្មើនិង០៤ម៉ែត្រគុបរលត់ទាំងស្រុង៕
មតិយោបល់