ព័ត៌មានជាតិ

Stabilo ធ្វើឲ្យ​កក្រើក​​បណ្ណា​គារ​សេរី​ភាពនៅ​កណ្តាល​​ក្រុង​​តា​ខ្មៅ​

នៅ​ថ្ងៃទី ២៨ ខែ មីនា នេះ ក្រុមហ៊ុន Stabilo ដែ​ល​ជាក្រុមហ៊ុន​ឈាន​មុខគេ​ខាង​នាំ​ចូលនឹងចែកចាយ​​នូវ​សម្ភារៈ​សិក្សា ​ម៉ាក Stabilo ​​បាន​រៀប​ចំ នូវ​ព្រឹត្តិការណ៍​សម្រាប់មិត្ត​យុវវ័យ គ្រប់មជ្ឈដ្ឋាន​អ្នកសិក្សា​នៅ​បណ្ណាគារ​សេរី​ភាព ក្នុង​ក្រុង​​​​​ តា​ខ្មៅ ។

អ្នក​ចែកចាយ​នូ​វផលិត​ផល​ របស់ Stabilo បាន​ប្រាប់​គេហទំព័រ ដំណឹង ឲ្យ​ដឹងថា “ព្រឹត្តិការណ៍​ផ្សព្វ​ផ្សាយ​របស់ក្រុមហ៊ុន លោក គឺមានរយៈ​ពេល ៣ ថ្ងៃ នៅតាម​បណ្ណាគារនានាក្នុង​រាជ​ធានី​ភ្នំ​ពេញ និង​ក្រុង​តាខ្មៅ ដែល​ធ្វើនៅ​បណ្ណា​គារ​សេរីភាពនេះឯង​​ ដោយចាប់​ពី​ថ្ងៃទី ២៨ ដល់​ថ្ងៃទី ៣០ មីនា”។ លោក​ បាន​បន្ត​ទៀត​ថា គោល​បំណង​ដែលលោក​រៀប​ចំ​នូវ​ព្រឹត្តិការណ៍​នេះ​ឡើង​គឺ​ ដើម្បី​បង្ហាញ​នូវ​ ប៊ិច ខ្មៅ​ដៃ និង​សម្ភារៈសិក្សា​ជា​​ច្រើន​ទៀត​​ម៉ាក​ Stabilo ដែល​ជាផលិត​របស់ប្រទេស អាឡឺម៉ង់ ដែល​ជា​ផលិត​ផល​លំដាប់​អន្តរ​ជាតិនេះ។

ម្យ៉ាង​វិញ​ទៀត​សម្រាប់​ មិត្តយុវវ័យ អ្នកសិក្សា និស្សិត ដែល​ចំណាយ​លុយ​ជាមួយនឹង ផលិត​ផល​ម៉ាក់ Stabilo ណាមួយក្នុងតម្លៃ​ចាប់ពី ១០០០​៛ ឡើង​ទៅ នឹង​ទទួលបាននូវរង្វាន់​ជា​អនុស្សាវរីយ៍ ។

គួរ​បញ្ជាក់ផង​ដែរថា ​ផលិត​ផល​របស់ Stabilo គឺ​ជាផលិត​ផល​របស់ប្រទេសអាឡឺម៉ង ដែល​កំពុង​ចែក​ចាយ​នៅលើ​ទីផ្សារកម្ពុជា ដោយក្រុមហ៊ុន អេជ ធីអែន ខេមបូឌា ៕

*ទិញ​ច្រើន​ ថែម​ច្រើន ណា​មិត្តយុវវ័យ ……………..!!!

យក​ព័ត៌មាន​ដោយ៖ បុរស​ដំណឹង

មតិយោបល់