ព័ត៌មានជាតិ

អាងលួចបាន២ដងម្ចាស់ផ្ទះមិនរករឿង ដឹងអីលើកក្រោយសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ពាក់ព័ន្ធករណីលួច ស្ថិតរាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២នាក់រួមមាន៖
១/ឈ្មោះ រឹម គឹមហុង ធ្វើសកម្មភាពលួចយកម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1X-3391 ដែលគេចតមុខផ្ទះ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅម្តុំផ្សារស្ទឹងមានជ័យថ្មី ស្ថិតភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
២/ឈ្មោះ ស៊ីម ឆារ៉ាត់ ហៅឆា ភេទប្រុស អាយុ ២៦ ឆ្នាំ ព្រមទាំងបក្ខពួក០២នាក់ទៀត(រត់គេចខ្លួន) បានធ្វើសកម្មភាព ផ្លោះរបងចូលក្នុងផ្ទះជួលរបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងគោលបំណងលួចម៉ូតូ ត្រង់ចំណុចបន្ទប់ជួល ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ដំណើររឿង៖ កាលពីពេលកន្លងមក ជនសង្ស័យតែងតែផ្លោះរបងចូលផ្ទះប្រជាពលរដ្ឋ ដើម្បីរើសអេតចាយនិងលួចកង់ម៉ូតូដែលទុកចោលក្រៅផ្ទះជាញឹកញាប់ ហើយធ្លាប់ត្រូវប្រជាពលរដ្ឋចាប់បាន២ដងមកហើយ តែត្រូវម្ចាស់ផ្ទះអប់រំណែនាំនិងដោះលែងវិញ តែពួកគេមិនរាងចាលនៅតែបន្តដើរលួចដូចដើម ពេលលួចម្ដងនេះ ក៏ត្រូវអាវុធហត្ថរាជធានីភ្នំពេញបង្ក្រាប។

បច្ចុប្បន្ន ជនសង្ស័យត្រូវសមតថ្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់