ព័ត៌មានជាតិ

រថយន្ត​ម៉ា​ស្ប៉ា​បើក​បោះពួយ​បុក​ដើម​ក្ងោក​មួយ​ទំហឹង​គាប់​ជាប់​ទៅ​លែង​រួច​

​ភ្នំពេញ ៖​រថយន្ត​ម៉ាក​ម៉ា​ស្ប៉ា​ដែល​បាន​បោះពួយ​ក្នុង​លឿន​ល្មម​បាន​ជ្រុល​ចង្កួត​ទៅ​បុក​និង​ដើមក្ងោក​មួ​យ​ដើម​ប៉ុន​ខ្លួន​មនុស្ស​យ៉ាង​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​ផ្ទុះ​ពោង​ទាំង​២​ស្រុញ​ក្បាល​ជាប់​ទៅ​មុខ​លែង​រួច​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​យប់​ឈានចូល​ថ្ងៃ​ទី​៣០​ខែ​កញ្ញា​ឆ្នាំ​២០១៤ នៅ​ចំណុច​នៅមុខ​សកល​វិទ្យាល័យ ទិច​ណូ​ស្ថិត​តាម​បណ្តោយ​ផ្លូវ​សហព្ធ័រុស្ស៊ី​សង្កាត់​ទឹកល្អក់ទី​១​ខណ្ឌ​ទួលគោក​។​

​សមត្ថកិច្ច​បាន​ឱ្យដឹង​ថា​នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ម៉ាក​ម៉ា​ស្ប៉ាព​ណ៌ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2X-6818 មួយ​គ្រឿង​បាន​បើកបរ​ដោយ​បុរស​ម្នាក់​និង​រួម​ដំណើរ​ជាមួយ​នារី​ម្នាក់​ទៀត បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​សហព្ធ័រុស្ស៊ី​ក្នុង​ទិសដៅ​ពី​តើ​ត​ទៅ​លិច​ដោយ​ល្បឿន​លឿន​ល្មម ស្រាប់តែ​រថយន្ត​នេះ ក៏​ជ្រុល​ចង្កូត​ទៅ​ខាងស្តាំ​ដៃ​ឡើង​ចិញ្ចើមផ្លូវ​ទៅ​បុក​ដើម​ក្ងោក​១​ដើម​ប៉ុន​ខ្លួន​មនុស្ស​ចាស់​ពេញទំហឹង​បណ្តាលឱ្យ​រថយន្ត​កៀប​ជាប់​នឹង​ដើម​ក្ងោក​ខ្ទេច​មុខ​មួយ​កំណាត់ និង​ផ្ទុះ​ពោង​ការពារ សុវត្ថិភាព​ទាំង​២​បាន​ការពា​អ្នក​នៅ​ក្នុង​រថយន្ត​គ្រាន់​រង​របួសស្រាល់​ប៉ុណ្ណោះ​។ ក្រោយពេល​កើតហេតុ​ប៉ូលិសចរាចរ​បាន​ចុះ​ទៅ​ស្ទូច​យក​រថយន្ត​បង្ក​ហេតុនេះ ស្ទូច​ទៅ​ការិយាល័យ ចរាចរណ៍​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ផ្លូវច្បាប់ ៕
2014-09-30_120444

មតិយោបល់