អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំបានហៅ ចាស្ទីន ទ្រូដូ ទល់មុខគ្នា ដើម្បីតទល់លើក្លីបវីដេអូមួយ ដែលក្នុងនោះមេដឹកនាំ កាណាដា ហាក់ដូចជាចំអក ឲ្យ រូបលោកនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំណាតូ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩។
រូបភាពវិធីដេអូបង្ហាញថា លោក ទ្រូដូ និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន រួមទាំងមេដឹកនាំបារាំងលោក អេមម៉ានូអែល ម៉ាក្រុង បានពិភាក្សាគ្នា អំពីសន្និសីទសារព័ត៌មាន ដែលធ្វើឡើងដោយលោក ត្រាំ ។
ដោយមេដឹកនាំណាតូ បានឯកភាពលើសេចក្តីថ្លែងការណ៍រួបរួមគ្នាមួយ ប៉ុន្តែកិច្ចប្រជុំគម្រប់ខួបលើកទី ៧០ ដែលធ្វើឡើងនៅជិតទីក្រុងឡុងដ៍នោះ ក៏មានរបៀបវារៈជាច្រើនផងដែរ។
តាមរយៈវីដេអូនេះ បានធ្វើឲ្យលោក ត្រាំ បានលុបចោលសន្និសីទកាសែត ដែលគ្រោងនឹងធ្វើ បន្ទាប់ពីកិច្ចប្រជុំកំពូលថែមទៀត៕
មតិយោបល់