ព័ត៌មានជាតិ

រថយន្តលុចស៊ីសសង្ស័យរបស់មន្ត្រីប៉ូលីសបុកបុរសម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់នៅស្រុកព្រៃនប់

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១ និង ០០នាទីរសៀល ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៤ ស្ថិតភូមិព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាកលុចស៊ីស៤៧០ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-3678 សង្ស័យជារបស់មន្ត្រីប៉ូលិសបានបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ មូលហេតុមិនទាន់ដឹង។

ក្រោយពីកើតហេតុខាងលើសមត្ថកិច្ច បានចុះដល់ទីតាំងធ្វើការវាស់វែងយករថយន្តនិងម៉ូតូ រួមទាំងម្ចាស់បញ្ជូនទៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្លាមៗ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕

«ហាមលួចចម្លងអត្ថបទដោយគ្មានការអនុញាត»

មតិយោបល់