ព័ត៌មានជាតិ

មិនយល់ទេ! បុរសម្នាក់បើកម៉ូតូបុករ៉ឺម៉កលក់ពងទាកូនក្រឡាប់ចូលទឹកបឹងផ្ងារជើងច្រង៉ាង បណ្ដាលឲ្យមនុស្សរងរបួស

ស្វាយរៀង: កាលពីរសៀលវេលាម៉ោង ៤និង២០នាទីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបើកបុក ពីក្រោយម៉ូតូរ៉ឺម៉កអ្នកលក់ពងទាកូនតាមដងផ្លូវសាធារណ: ធ្លាក់ចូលទឹកបឹងផ្ងារជើងច្រង៉ាង ស្ថិតតាមបណ្ដោយផ្លូវលេខ៣១៧ ភូមិព្រៃធ្នង់ ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អ្នកបើកម៉ូតូបង្កឈ្មោះ ព្រហ្ម ស៊ីណា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិឫស្សីជង្រុក ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១២ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-7809 ធ្វើដំណើរពីជើងទៅត្បូងស្របទិសគ្នា ស្រាប់តែបើកបុកម៉ូតូរ៉ឺម៉កលក់ពងទាកូនធ្លាក់ក្រឡាប់ចូលទឹកបឹង បណ្ដាលឲ្យមនុស្សរងរបួសទាំងសងខាង។
អ្នកបើកម៉ូតូរ៉ឺម៉កឈ្មោះ សូ ជា ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរលក់ពងទាកូន រស់នៅភូមិបែកចាន ឃុំរមាំងថ្កោល ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាក់ព្យាបាលនៅមន្ទីរពេទ្យ រីឯវត្ថុតាង ត្រវបានសមត្ថកិច្ចជំនាញធ្វើការវាស់វែង យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរមាំងថ្កោល ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕

មតិយោបល់