ព័ត៌មានជាតិ

ហួសថ្លែង! ឃាត់ខ្លួនឪពុកមា ករណីរំលោភក្មួយស្រី តាំងនាងពីអាយុ ៧ឆ្នាំ ដល់អាយុ ១៣ឆ្នាំ

ស្ទឹងត្រែង: កាលពីរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩ ស្ថិតក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែងសមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវ: លើអនីតិជន ចាប់តាំងពីនាងអាយុ៧ឆ្នាំ រហូតដល់អាយុ១៣ឆ្នាំ ។

ក្មេងស្រីរងគ្រោះឈ្មោះ ក.ស អាយុ១៣ឆ្នាំ រស់នៅជាមួយគ្រួសារម្តាយមីង និងឪពុកមា ឈ្មោះ សែន វី ភេទប្រុស អាយុ៤១ឆ្នាំ (ត្រូវជាជនសង្ស័យ) ស្នាក់នៅសង្កាត់-ក្រុងកើតហេតុ។

តាមប្រភពពីជនរងគ្រោះ បានឲ្យរៀបរាប់ថា រាល់ពេលដែលឪពុកមានាង ធ្វើសភាពរំលោភម្ដងៗ នាងមិនហ៊ានប្រាប់ម្ដាយមីងនោះទេ ព្រោះឪពុកមានតែងតែគំរាមជាបន្តបន្ទាប់។ ដោយសារតែទ្រាំលែង បាននូវទង្វើលរបស់ឪពុកមាទៀត ទើបនាងដាច់ចិត្ត ប្រាប់រឿងនេះទៅម្តាយមីង ហើយម្ដាយមីងក៏ប្រាប់បន្តទៅម្ដាយជនរងគ្រោះ រហូតឈានដល់ការដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ឲ្យចុះចាប់ខ្លួនជនសង្ស័យ។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានសមត្ថកិច្ច នាំយកទៅសួរនាំ ដើម្បីចាត់ការតាមផ្លូវច្បាប់ ចំណែកជនរងគ្រោះ នាំទៅពិនិត្យកោសល្យវិច្ច័យនៅមន្ទីរពេទ្យបង្អែកខេត្ត៕

មតិយោបល់