ព័ត៌មានជាតិ

បងប្អូនលែងព្រួយបារម្មណ៍ទៀតហើយ! ឥឡូវការផ្ដល់អត្ថសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែន ក៏មាននៅក្នុងផ្សារអ៊ីអនម៉លដែល…

ភ្នំពេញ: យោងតាមផេក អគ្គនាយកដ្ឋានអត្ថសញ្ញាណកម្ម បានឲ្យដឹងថា ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតានិង ស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ៖ ប្រអប់សំបុត្រទទួលព័ត៌មាន មតិ និងសំណូមពរនានា របស់ប្រជាពលរដ្ឋដែលមកទទួលសេវាអត្តសញ្ញាណកម្ម ត្រូវបានបន្តយកមកដាក់នៅខាងមុខ ទីស្នាក់ការផ្តល់លិខិតឆ្លងដែនធម្មតា និងស្នាក់ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងផ្សារទំនើបអ៊ីអនម៉លសែនសុខ ដោយក្រុមការងារដឹកនាំដោយលោក សាយ ម៉េងឈាង អគ្គនាយករង និង ជាប្រធានក្រុមការងារប្រអប់សំបុត្រ នារសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩៕

មតិយោបល់