ស្ទឹងត្រែង: នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦នេះ កម្លាំងអាវុធហត្ថស្រុកសេសានស្នាក់ការណ៍៧៤៤ ដឹកនាំដោយលោកអនុសេនីយឯក សុខ រិទ្ធី បានចុះបង្រាបបទល្មើសព្រៃឈើ ត្រង់ចំនុចផ្លូវជាតិលេខ៧៨ចាស់ ស្ថិតភូមិក្របីជ្រុំ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។
លោកអនុសេនិ៍យឯក សុខ រិទ្ធី បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបករណីខាងលើនេះគឺយើងបានធ្វើការឃាត់រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ស្លាកលេខកំពង់ចាម2A1884 ដោយក្នុងរថយន្តនោះផ្ទុកឈើប្រណិតជាច្រើនដុំ។ចំពោះឈើដែលផ្ទុកក្នុងរថយន្តខាងលើជាប្រភេទធ្នុងមានចំនួន៨ដុំ ស្មើនឹង០,២៦ម៉ែត្រ។
លោកបន្តថា នៅថ្ងៃដដែល កម្លាំងអាវុធហត្ថរបស់លោកបានចុះល្បាតតាមគោលដៅ ក៏ប្រទះឃើញគំនរឈើមួយគំនរធំដែលក្រុមឈ្មួញយកមកលាក់ទុកនៅជិតតូបលក់អីវ៉ាន់ក្បែផ្លូវត្រង់ចំណុចច្រកចូលភូមិខ្សាច់ថ្មី ឃុំតាឡាត់ ស្រុកសេសាន ភ្លាមនោះកម្លាំងល្បាតរបស់លោកក៏បានចុះបង្រាបភ្លាមៗផងដែរ។ លោកបានបញ្ជាក់ថា ឈើគំនរធំដែលក្រុមឈ្មួញយកមកលាក់ទុកខាងលើជាឈើប្រភេទធ្នុង ចំនួន២១៥ដំុស្មើ១,៦៨ម៉ែត្រគូប។
បច្ចុប្បន្ន ឈើប្រណិតទាំងអស់ និងរថយន្តកាម៉ារីបាឡែនមួយគ្រឿងខាងលើ ត្រូវបានអាវុធហត្ថប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើច្រប់ដើម្បីយកមករក្សារទុកនៅរដ្ឋបាលព្រៃឈើឃុំក្បាលរមាស ស្រុកសេសាន្តរួចរាល់ហើយ៕
មតិយោបល់