ព័ត៌មានជាតិ

រន្ធត់ណាស់!​ រថយន្តធុនធំ១គ្រឿង បើកបរបុកម៉ូតូ បណ្តាលឲ្យបុរសម្នាកស្លាប់

ព្រះសីហនុ: នៅវេលាម៉ោង០២និង៤៥នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធុនធំ លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៨-១៨៩ ស្ថិតក្នុងភូមិទួលទទឹង២ ឃុំទួលទទឹង ស្រុក ព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យបុរសម្នាក់ស្លាប់នៅកន្លែងកើតហេតុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធុនធំ១គ្រឿង ម៉ាក Hino ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ ៣E-៩៣២១ មានទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកប៉ះជាមួយនឹងម៉ូតូ១គ្រឿងទៀត ម៉ាកស៊ីរុស ពណ៌ស+ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១C-៨២៣៣ មានទិសដៅផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរម៉ូតូ ឈ្មោះ ម៉ា ឡើស៊ីម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់៤ ក្រុង+ខេត្តព្រះសីហនុ ស្លាប់នៅកន្លែងកើតហេតុ ។ បន្ទាប់ពីកើតហេតុរួចតៃកុងរថយន្តបង្កខាងលើ បានរត់គេចខ្លួនបាត់ស្រមោល​ ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល បានចុះយកវត្ថុតាងខាងលើ ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីស្វែងរកម្ចាស់រថយន្តបង្កយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ បានប្រគល់ជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់