ព័ត៌មានជាតិ

អគ្គិសភ័យឆេះបន្ទប់បឹងកាឡូមួយកន្លែង អស់ចំនួន០៨បន្ទប់ នៅក្រុងព្រះសីហនុ

ព្រះសីហនុ: (ព័ត៌មានបឋម) នៅវេលាម៉ោង ៥ព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ស្ថិតត្រង់ចំណុចក្រុម១៥ ភូមិ០៤ សង្កាត់០៤ ក្រុង/ខេត្តព្រះសីហនុ មានករណីអគ្គិសភ័យ ឆេះបន្ទប់បឹងកាឡូមួយកន្លែងអស់ចំនួន០៨បន្ទប់ ធ្វើអំពីឈើប្រក់សង្ក័សី ។

មូលហេតុ៖ មិនទាន់ដឹងនោះទេ។

ដោយកើតហេតុភ្លាមៗ រថយន្តពន្លត់អគ្គិភ័យរបស់សមត្ថកិច្ច បានចេញអន្តរាគមន៍ផងដែរ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយពេលក្រោយ៕

មតិយោបល់