បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យព្រហ្មទហ្ឌកម្រិតស្រាល ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ដោយមានបទបញ្ជា និងក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ និងការបង្ហុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនព្រហ្មទណ្ឌ
កំលាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកំលាំងជំនាញក្រុងប៉ោយប៉ែតនិងប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាល ចុះស្រាវជ្រាវ មានករណីធ្វើអោយខូចខាតដោយចេតនា (កាប់រថយន្តស៊ីរ៉ែនពេទ្យដឹកអ្នកជម្ងឺ)កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៩និង០០នាទី ដែលបង្កដោយ
ក្រុមក្មេងទំនើងមួយក្រុម ភេទប្រុស មានគ្នា៣នាក់ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បណ្តាលអោយដាច់ថ្នាំឡាន កំពិតទ្វាខាងស្តាំ និងបែកកញ្ចក់ខាងមុខ
»នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ ម៉ោង ១៥.៣០នាទី ស្រាវជ្រាវឃាត់មុខសញ្ញា ០៣នាក់ខាងលើ រួចធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕
មតិយោបល់