ព្រៃវែងៈ កាលពីវេលាម៉ោង ៦ និង ០០នាទី ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៩ មានករណីក្មេងប្រុស ២នាក់លង់ទឹកស្លាប់នៅក្នុងរណ្ដៅដែលគេជីកយកដីធ្វើផ្លូវ ត្រង់ចំណុចត្រពាំងក្របៅ ស្ថិតភូមិព្រែកកាំភ្លើង ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង។
ជនរងគ្រោះចំនួន២នាក់រួមមាន៖
១/ឈ្មោះ រម្យ ម៉េងឆ័ង ភេទប្រុស អាយុ ៥ឆ្នាំ។
២/ឈ្មោះ រម្យ ភរៈ ភេទប្រុស អាយុ ៨ ឆ្នាំ។
អ្នកទាំង ២នាក់ រស់នៅភូមិ/ឃុំខាងលើ។
មូលហេតុ៖ ជនរងគ្រោះទៅរកត្រី ហើយចុះលាងខ្លួនក៏រអិលធ្លាក់ចូលទឹកជ្រៅ បណ្ដាលឲ្យលង់ស្លាប់។
ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន និងប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់