ព័ត៌មានជាតិ

Update អគ្គិភ័យឆាបឆេះគ្រឹះស្ថានឯកជនអិលប៊ីភីមីក្រូហិរញ្ញវត្ថុភីអិលស៊ីទាំងយប់

ភ្នំពេញ:មានការភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានអគ្គីភ័យមួយបានឆាប់ឆេះយ៉ាងខ្លាំងសមកិច្ចចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកជួយអន្ដរាគមន៍ជាច្រើនគ្រឿងកាលពីវេលាម៉ោង ៨និង១៥យប់ថ្ងៃទី៤ខែឧសភាឆ្នាំ២០១៩ ទល់មុខវិទ្យាល័យបាក់ទូកស្ថិតក្នុងភូមិ១២ សង្កាត់វាលវង់ខណ្ឌ ៧មករារាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែង កើតហេតុបានឲ្យដឹងថាមុនពេលគ្រោះអគ្គិភ័យនេះកើតឡើងឃើញមានផ្សែងខ្មួលខ្មាញ់
ចេញពីគ្រឹះស្ថានអិលប៊ីភីមីក្រូហិរញ្ញវត្ថុជាន់ទី៧យ៉ាងខ្លាំងក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមកិច្ចនិងរថយន្តពន្លត់អគ្គិភ័យមកជួយបាញ់ពន្លត់។ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន១២គ្រឿងទើបរលត់ទៅវិញនៅវេលាម៉ោង ៩និង៥០នាទី។

ចំណែកមូលហេតុដែលបណ្ដាលឲ្យមានផ្សេងខ្មួលខ្មាញ់នេះមកពី ភ្លេចដកខ្សែកុំព្យូទ័របណ្ដាលឲ្យឆ្លងចរន្តអគ្គិសនីតែម្ដង។
ទ្រព្យសម្បត្តិដែលខូចខាតក្នុងគ្រោះអគ្គិភ័យក្នុងក្រុមហ៊ុនឯកជនមួយនេះមិនទាន់បានដឹងនៅឡើយទេដោយសារម្ចាស់ផ្ទះមិនផ្ដល់ព័ត៌មានឲ្យសមកិច្ច៕

មតិយោបល់