អង់គ្លេស៖ ខ្សែប្រយុទ្ធរបស់ ក្លិប Manchester City កីឡាករ Sergio Aguero ត្រូវបានសម្រេចមិនចូលរួមលេង ក្នុងការប្រកួត ជាមួយនឹង ក្លិប Aston Villa នៅថ្ងៃពុធ ដោយសារតែបញ្ហាក្រលៀន ។
កីឡាករ Sergio Aguero បានទទួលរងរបួស នៅតង់ទី ១ កាលពីសប្តាហ៍កន្លងទៅ ខណៈដែលឈ្នះ Everton ក្នុងលទ្ធផល ៣ – ២ បន្ទាប់ពីតាមស្មើ ១ – ១ នោះ។
តារាបាល់ទាត់សញ្ជាតិអាហ្សង់ទីន នឹងអវត្តមាននៅថ្ងៃពុធ ស្អែកនេះ ខណៈជួប Aston Villa ហើយ សង្ស័យថា មិនអាចនឹងលេង ក្នុងវគ្គផ្តាច់ព្រ័ត្រ ដោយជួបជាមួយនឹង West Ham ផងដែរ។
ជាមួយនឹង លទ្ធផលនាំមុខ ៣ – ០ របស់ ហង្សក្រហម ឈ្នះបណ្តោះអាសន្ន លើ ក្លិប Crystal Palace ក្លិបនេះ នឹងអាចលើកពាន តែទីបញ្ចប់ គ្រាន់តែរយៈពេល ១០ នាទី សោះ ក្លិប Crystal Palace តាមទាន់ ៣ – ៣ ស្មើវិញ ហើយក៏ជាពេលវេលាដែល Man City មិនអស់សង្ឈឹមស្របពេលដែលយប់ថ្ងៃចន្ទ ម្សិលមិញ ហង្សក្រហម ទឹកភ្នែកទឹកសំបោរ ។
អ្នកចាត់ការទូទៅរបស់ក្លិបមេឃខៀវ លោក Manuel Pellegrini បាននិយាយថា កីឡាករ Sergio Aguero ចាំបាច់ត្រូវព្យាបាលឲ្យ ជា ១០០ ភាគរយ ហើយក៏គ្មានឈ្មោះ ក្នុងបញ្ជី ជួប Aston Villa ផងដែរ។ក៏ប៉ុន្តែប្រហែលជាគាត់អាចមានឱកាស លេង នៅពេលដែល មេឃខៀវ ជួប West Ham ហើយយើងនឹងបានឃើញភាពប្រសើររបស់គាត់នៅសប្តាហ៍នេះ៕
តើអាចទេដែល មេឃខៀវ នៅរដូវកាលនេះ លើកពានក្របខណ្ឌ Premier League នៅរដូវកាលនេះ?
ទស្សនាវីដេអូជំនាញស្វែងរកគ្រាប់បាល់របស់ Sergio Aguero ៖
មតិយោបល់