ព័ត៌មានជាតិ

កម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យ ​៤នាក់ និងថ្នាំញៀនចំនួន ២៩កញ្ចប់

កំពង់ចាម: យោងតាមផេកនាយកដ្ឋានផ្សព្វផ្សាយអប់រំបានឲ្យដឹងថា នៅថ្ងៃទី​៥ ខែធ្នូ​ ឆ្នាំ២០១៩ បន្ទាប់ពីទទួល​បានព័ត៌មានពីប្រជាពលរដ្ឋភ្លាម​ លោក ឯម​ កុសល ស្នងការនគរបាលខេត្តកំពង់ចាម​ បានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ជាមួយកម្លាំងជំនាញស្រុក កំពង់សៀម និងកម្លាំងជំនាញក្រុងកំពង់ចាម​ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យ​ប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបាន​ ០១ករណី ឃាត់ខ្លួនជនសង្ស័យចំនួន​ ៤នាក់ ស្ថិតនៅចំណុច​ ភូមិ​​ត្រកួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ជនសង្ស័យចំនួន​ ០៤នាក់មានឈ្មោះដូចខាងក្រោម​៖
១. ស្រ៊ុន ស្រស់​ ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិត្រពាំងជ្រៃ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
២. ផល បូទី ភេទប្រុស អាយុ ១៩ឆ្នាំ នៅភូមិស្រឡៅ ឃុំអំពិល ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣- ឯម បុរី ភេទប្រុស អាយុ ៣៥ឆ្នាំ ជាតិខ្មែរ នៅភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
៤- គាន ណេង ភេទប្រុស អាយុ ៣៦ឆ្នាំ ជាតិខ្មែរ នៅភូមិអំពិលលើ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

ដកហូតវត្ថុតាង៖
-ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀនចំនួន ២៩កញ្ចប់
-ទូរស័ព្ទ ៨គ្រឿង
-ម៉ូតូ ១គ្រឿង
-ផាស់អាប់ ១គ្រឿង
-រថយន្ត ១គ្រឿង៕

មតិយោបល់