ព័ត៌មានជាតិ

ថ្ងៃអាទិត្យនេះ! ថៃរាយការណ៍ពីអ្នកឆ្លងកូវីដ-១៩ ដល់ទៅ ១១,៣៩៧នាក់

 

(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១១,៣៩៧ករណីបន្ថែម និងអ្នកជំងឺចំនួន ១០១នាក់ទៀតស្លាប់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។

ប្រឈមមុខនឹងរលកទី៣ COVID-19 ដ៏កំណាចនាពេលបច្ចុប្បន្ន រដ្ឋាភិបាលថៃបានដាក់ចេញវិធានការរឹតត្បិតជាច្រើនឡើងវិញ ក្នុងនោះរួមមានទាំងបម្រាមគោចរ ក្នុងទីក្រុងបាងកក និងខេត្តជាប់គ្នាចំនួន ០៥ ក្នុងរយៈពេលពីរសប្តាហ៍ គិតចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ហើយក៏បានអូសបន្លាយពេលនៃវិធានការបិទខ្ទប់ផងដែរ។

គិតចាប់តាំងពីចុងឆ្នាំ២០២០មក ថៃបានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៤០៣,៣៨៦ករណី ក្នុងនោះមានអ្នកស្លាប់ ៣,៣៤១នាក់ និងអ្នកជាសះស្បើយ ២៨៣,៩១០នាក់៕

ប្រភព៖ The Nation

 

មតិយោបល់